ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ កែ ឡេង ត្រូវបានតែងតាំងជាទីប្រឹក្សាសហព័ន្ធកីឡាប៉េតង់កម្ពុជា
វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ លើវិញ្ញាវាយយកពិន្ទុ ត្រូវបានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រេចតែងតាំងជាទីប្រឹក្សាសហព័ន្ធ បន្ទាប់ពីលោកស្រីបានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាការិនីកាលពីពេលថ្មីៗនេះ។ការប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពវីរកីឡាការិនី កែ ឡេង នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមវត្តមានលោក ស សុខា ប្រធានសហព័ន្ធនាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។
សូមរំឮកថា លោកស្រី កែ ឡេង បានមេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុ កាលពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលជាកំណត់ត្រាពិភពលោក ដ្បិតពុំទាន់មានកីឡាការិនីអន្ដរជាតិណាម្នាក់ធ្វើបានឡើយ៕sp
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ