យោងតាមប្រភពព័ត៌មានពី Reuters  បានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្រេចចិត្តដាក់ចេញវិធានការបិទទីក្រុងប៉ារីស និងតំបន់មួយចំនួននៅភាគខាងជើងប្រទេសក្នុងរយៈពេលមួយខែ បើទោះបីជា មានយុទ្ធនាការចាក់វ៉ាក់សាំងបង្ការហើយក៏ដោយ។

ការប្រកាសបិទទីក្រុងបែបនេះ គឺដោយសាតតែប្រទេសបារាំង មានការរាតត្បាតយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ គួរឲ្យព្រួយបារម្ម ដែលមិនអាចគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរនោះឡើយ។ លើសពីនោះ មេរោគកូវីដ១៩ ដែលបំលែងខ្លួនថ្មី បានបន្តឆ្លងរាលដានទៅកាន់សហគមន៍ជាច្រើនជាប់ទីក្រុងបារីស និងក្នុងតំបន់មួយចំនួនទៀតនៅជុំវិញនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ