អន្តរជាតិ៖ ប្រទេសបេឡារុស្ស បានថ្កោលទោសការសម្រេចចិត្តរបស់អាជ្ញាធរប៉ូឡូញ ដែលបិទច្រកព្រំដែនរវាងប្រទេសទាំង២ ថាជាមហន្តរាយ និងអាចនាំឱ្យដួលរលំសន្តិសុខនៅតាមព្រំដែន។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១១ កុម្ភៈ ២០២៣។
ការថ្កោលទោសនេះ កើតឡើងបន្ទាប់ពីប្រទេសប៉ូឡូញ បានប្រកាសបិទច្រកព្រំដែនសំខាន់ទៅកាន់តំបន់ Bobrowniki របស់បេឡារុស្ស កាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ។ រដ្ឋាភិបាលបេឡារុស្ស បានរិះគន់ការសម្រេចចិត្តបិទព្រំដែន កាលពីថ្ងៃព្រហស្បតិ៍ ដោយហៅការផ្លាស់ប្តូរនេះថាមិនសមហេតុផល និងគ្រោះថ្នាក់។
ទន្ទឹមនោះ គណៈកម្មាធិការព្រំដែនរបស់បេឡារុស្ស បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សកម្មភាពរបស់អាជ្ញាធរប៉ូឡូញ អាចនាំឱ្យមានការដួលរលំសន្តិសុខទាំងសងខាងនៃព្រំដែនទាំង២៕RT