មូស្គូ៖ បណ្តាញទំនាក់ទំនងសង្គម Instagram នឹងត្រូវបានបិទដំណើរការនៅក្នុងប្រទេសរុស្ស៊ី ក្រោយពេលដែលរាជរដ្ឋាភិបាលរុស្សុី ផ្ទុះកំំហឹងជាខ្លាំង នៅពេលដែលស្ថាបនិក Instagram អនុញ្ញាតអោយប្រជាជនអ៊ុយក្រែនអាចបង្ហោះនៅ ទិដ្ឋភាពនិងរូបភាពផ្សេងរបស់ទាហានរុស្សុី ដែលបានស្លាប់នៅក្នុងសង្គ្រាមរុស្សុីអ៊ុយក្រែន ដោយមិនជាប់បម្រាម និងវិន័យអ្វីទាំងអស់។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Mashable នៅថ្ងៃទី១៥ មីនា ២០២២។

ជាក់ស្តែងនៅពេលនេះ ប្រជាជនរុស្សុីជាងពាក់កណ្តាលប្រទេស (៨០លាននាក់) មិនអាច Log In ចូលបណ្តាញទំនាក់ទំនងសង្គម Instagram បាននោះទេ។ មុននឹងរដ្ឋាភិបាលរុស្សុីប្រកាសបិទ អ្នកប្រើប្រាស់បណ្តាញសង្គម Instagram ទាំងអស់នៅក្នុងប្រទេសរុស្សុីទទួលបានសារ(Email)  គ្រប់ៗគ្នា ដោយសារនោះបាននិយាយថា”សូមទាំងអស់គ្នា Save ឬក៏យកវីដេអូ និងរូបភាពដែលអ្នកបានបង្ហោះពីពេលកន្លងទៅ យកទៅរក្សាទុកកន្លែងផ្សេង មុនពេលដែល App នេះ ត្រូវបានបិទ”។

គួរបញ្ជាក់ផងដែរ ក្រៅពី Instagram លោកពូទីន ក៏បានប្រកាសបិទដំណើរការ Facebook នៅក្នុងប្រទេសខ្លួន កាលពីពេលកន្លងទៅផងដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ