ក្រុមហ៊ុន Twitter បាននិយាយថា គណនីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានបញ្ឈប់ជាអចិន្ត្រៃយ៍ពីបណ្តាញសង្គម Twitter ដោយសារតែហានិភ័យនៃការញុះញង់បន្ថែមទៀតនៃអំពើហឹង្សា។

ការបញ្ជាក់ពី Twitter បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង“បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងល្អិតល្អន់លើ Tweets ថ្មីៗពីគណនី @realDonaldTrump និងបរិបទនៅជុំវិញពួកគេ” ជាមូលហេតុដែលសំរេចបិទគណនីនេះជាអចិន្ត្រៃយ៍តែម្តង។

គួររំលឹកផងដែរថា ពេលមុននេះលោក Trump ត្រូវបានគេផ្អាកគណនីរបស់គាត់មិនអោយប្រើប្រាស់អស់រយៈពេល ១២ ម៉ោងប៉ុណ្ណោះជាការប្រមាន ហើយនៅពេលនោះ Twitter ក៏បានព្រមានផងដែរថាខ្លួននឹងបិទគណនីលោកជាអចិន្ត្រៃយ៍ប្រសិនបើគាត់នៅតែបន្តរំលោភលើច្បាប់របស់វេទិកាម្តងទៀត។

រីឯប្រតិកម្មទៅនឹងការហាមឃាត់ជាអចិន្រ្តៃយ៍នេះដែរ ទីប្រឹក្សាយុទ្ធនាការ Trump ២០២០ លោក Jason Miller បានសរសេរថា “គួរអោយស្អប់ខ្ពើម…ប្រសិនបើអ្នកមិនគិតថាពួកគេមករកអ្នកនៅលើកក្រោយអ្នកពិតជាខុសហើយ” ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ