កូនកំព្រា៧នាក់ អំពាវនាវរកយុត្តិធម៌ក្រោយត្រូវអ៊ំបង្កើតលួចធ្វើប្លង់កម្មសិទ្ធិរំលោភដីធ្លី កេរ្តិ៍របស់សពម្តាយ
កូនកំព្រា៧នាក់ ដែលបច្ចុប្បន្នបានសម្រេចចិត្តបួសចំនួន៣នាក់ បានចោទប្រកាន់អ៊ុប្រុសស្រី២នាក់ លួចធ្វើប្លង់កម្មសិទ្ធិរំលោភដីធ្លីដែលជាកេរ្តិ៍របស់សពម្តាយ អំពាវនាវរកយុត្តិធម៌ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេតកិត្តិព្រឹទ្ធបណ្ឌិត ក្រោយអស់ជំនឿលើអាជ្ញាធរមូលដ្ឋាននិង តុលាការខេត្តតាកែវ ។
ក្នុងពាក្យបណ្តឹងចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កូនកំព្រាទាំង៧នាក់ រួមមានឈ្មោះ តាត់ បូរី , ឈ្មោះ តាត់ មុន្នី , ឈ្មោះ តាត់ វុទ្ធី ,ឈ្មោះ តាន់ រាជសី , ឈ្មោះ តាត់ សុវណ្ណារី ,ឈ្មោះ តាត់ ពន្លក និង ឈ្មោះ តាត់ ចំរើន បច្ចុប្បន្នរស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវបានប្តឹងចោទប្រកាន់អ៊ុប្រុសស្រី២នាក់ ដែលមានឈ្មោះ ព្រំ សុផៃ និង ឈ្មោះ ពេជ្រ ចាន់ធាវីពាក់ព័ន្ធការលួចធ្វើប្លង់កម្មសិទ្ធិរំលោភដីធ្លី ដែលជាកេរ្តិ៍របស់សពម្តាយ ។
កូនកំព្រាទាំង៧នាក់ បានរៀបរាប់ថា ឈ្មោះ ព្រំ សុផៃ អាយុ៦០ឆ្នាំ បម្រើការងារជាមន្ត្រីយោ ធាខាង ពេទ្យទាហាន នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ជាអ្នកមើលការខុសលើពួកគាត់ទាំងអស់គ្នា ដោយកាលនោះពួក គាត់នៅក្មេងៗ មិនដឹងអ្វីទេ ទើបគាត់ដែលត្រូវអ៊ុបង្កើត ឈ្មោះ ព្រំ សុផៃ នោះ សុំឈរឈ្មោះបណ្តោះអាសន្នជាម្ចាស់កម្មសិទ្ធិ លើក្បាលដី៣២២ទំហំ៥៤៧១ម៉ែត្រការ៉េ ដោយ សំអាងថា ក្មួយៗរបស់គាត់នៅតូចៗ មិនទាន់គ្រប់អាយុធ្វើប្លង់ដី តែផ្ទុយទៅវិញបន្ទាប់ពីដីនោះមាន តម្លៃបែរជាអ៊ុបង្កើតរបស់គាត់រូបនេះ មិនព្រមប្រគល់ដីនោះឲ្យពួកគាត់វិញទេ ។
ពួកគាត់ទាំង៧នាក់ បានបន្តទៀតថា ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងឲ្យអាជ្ញា ធរភូមិឃុំនិងស្រុកឲ្យជួ យដោះស្រាយដែរ តែដូចជាមិនមានដំណោះស្រាយមួយសមស្របជូនដល់ពួកគាត់ទ្បើយ បែរជាស្ងាត់ៗឈឹងគ្មានដំណឹងអ្វីសោះឡើយ រហូតដល់ពួកគាត់បន្តដាក់ពាក្យបណ្តឹងដល់សាលាដំបូងខេត្តតាកែវទៀត ក៏នៅតែគ្មានដំណោះ ស្រាយដ៏ដែល ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ