រដ្ឋបាលខណ្ឌដូនពេញ សម្រេចបិទអាជីវកម្មភោជនីដ្ឋានបើកពេលរាត្រីមួយចំនួន ១០ទីតាំង ក្នុងផ្សារហ្គោលឌែនសូរិយាម៉ល បន្ទាប់ពី ល្មើសនឹងកិច្ចសន្យាអប់រំណែនាំ
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចម្រុះធ្វើការចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេ (KTV) ក្លឹបឌីស្កូ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមមាន ភោជនីយដ្ឋានយីហោ ហេភីណេស" ស្ថិតនៅសង្កាត់បឹងរាំង បានកែប្រែពីខារ៉ាអូខេ មកបើ អាជីវកម្មភោជនីយដ្ឋានវិញ និងបានសម្រេចបិទអាជីវកម្មភោជនីយដ្ឋានចំនួន ១០ទីតាំង ជាក្លឹបឌីស្កូ ស្ថិតនៅក្នុងផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ក្រុមការងារបានធ្វើកំណត់ហេតុផ្អាកអាជីកម្មជាបណ្តោះអាសន្ន និងដកហូតឧបករណ៍សម្រាប់ចាក់បំពងសំលេង ព្រមទាំងបានធ្វើការឃាត់ម្ចាស់ទីតាំង យកទៅធ្វើកិច្ចសន្យាអប់រំណែនាំបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
ដោយមូលហេតុនៃការចុះបិទ ដូចខាងក្រោម៖
១-មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពីការបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ដោយមិនរក្សាគម្លាតសង្គម ។
២-ចាក់សម្លេងលឺខ្លាំងៗ បង្កអោយបាត់បង់សណ្តាប់ធ្នាប់ និង ប៉ះពាល់ដល់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ នៅពេលយប់ ។
៣-មិនគោរពតាមកាណែនាំ និង កិច្ចសន្យារបស់អាជ្ញាធរខណ្ឌចំនួន ០៣លើក និង បង្កអោយកកស្ទះចរាចរណ៍ ជាប្រចាំនៅបណ្តោយផ្លូវលេខ៥១ (ការឈប់ចតគ្មានសណ្តាប់ធ្នាប់) ។
ជាលទ្ធផល : គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្រេចបិទភោជនីយដ្ឋានចំនួន ១០ទីតាំងចាប់ពីពេលនេះតទៅ ៕SP