ទីតាំងដាំកញ្ឆាខុសច្បាប់៨ទីតាំងនៅខេត្តតាកែវ ត្រូវបានសមត្ថកិច្ចរកឃើញ និងបំផ្លាញចោល
សមត្ថកិច្ចខេត្តតាកែវកាលពីថ្ងៃថ្ងៃទី០១ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពីសំណាកលោក សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានបន្តចុះរុករកកាប់នឹងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៨ទីតាំង បំផ្លាញអាងស្តុបទឹកចំនួន០៤ស្ថិតនៅចំណុចដុបបែកថ្លាងស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ១៥១៨ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។
ជាមួយគ្នានោះកម្លាំងជំនាញក៏បានផ្សព្វផ្សាយអប់រំដល់លោក មេភូមិ មេឃុំ ឲ្យបានជ្រាប និងជួយពន្យល់បន្ថែមឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនកុំឲ្យបន្តដាំដំណាំកញ្ឆានេះតទៅទៀត ពីព្រោះជាដំណាំខុសច្បាប់ផងដែរ។ កញ្ឆាគឺជាប្រភេទរុក្ខជាតិដែលច្បាបា់នៅប្រទេសកម្ពុជា ចាត់ចូលជាបប្រភេទថ្នាំញៀន ដែលមិនអនុញ្ញាតិឲ្យដាំចុះ កែច្នៃ លក់ដូរ ឬប្រើប្រាស់ឡើយ៕SP