ភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង នៅថ្ងៃទី២ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥រសៀល នៅចំណុចពយកំពេញស្ថិតនៅក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឱ្យដើមឈើដួលរលំសង្កត់លើផ្ទះពលរដ្ឋ បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានអោយដឹងថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ខូចខាតផ្ទះឈេីប្រក់ស័ង្កសីចំនួន៨ខ្នងផ្ទះ របួសមនុស្សចំនួន៣នាក់។ ក្នុងនោះជនរងគ្រោះទី១-ឈ្មោះ ឆាំ ចាន់រ៉ា ភេទស្រី អាយុ១២ឆ្នាំ ស្នាក់នៅក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុង- ខេត្តព្រះសីហនុ ត្រូវរបួសដេរ៥ថ្នេរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចម្ការចេក ។ ជនរងគ្រោះទី២-ឈ្មោះអោម វន្នី ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវរបួសដេរ៥ថ្នេរ កំពុងសម្រាកនៅមន្ទីរពេទ្យចម្ការចេក ។ ជនរងគ្រោះទី៣- ឈ្មោះ ហេង ស្រីភា ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុង- ខេត្ត ព្រះសីហនុ ត្រូវរបួសស្រាល ។
បន្ទាប់ពីកេីតមានហេតុការណ៍នេះភ្លាម កម្លាំងអធិការដ្នាននគរបាលក្រុងព្រះសីហនុបានសហការជាមួយកម្លាំងសាលាក្រុងចុះធ្វើអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលាផងដែរ ៕SP