ភ្នំពេញ ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានថ្លែងបញ្ជាក់ថា ប្រតិភូថៃ បានឡាំប៉ា មិនឲ្យ AIPA ចេញសេចក្តីថ្លែងការណ៍រួម នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។

លោក សួស យ៉ារ៉ា បានបញ្ជាក់ដូចនេះ នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកចេញសេចក្តីរាយការណ៍ពិសេសមួយពីទីក្រុងគូឡាឡាំពួ នាឱកាសដែលលោកដឹកនាំគណៈប្រតិភូ ចូលរួមមហាសន្និបាទលើកទី៤៦ នៃអន្តរសភា AIPA នៅទីក្រុងគូឡាឡាំពួ។

នៅក្នុងកិច្ចប្រជុំ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា «កម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ កម្ពុជាដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី ឈរលើយន្តការដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពព្រំដែនកម្ពុជានិងថៃ វិលទៅរកភាពប្រក្រតីឡើងវិញ។ សុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃ ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ាន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ក្នុងការកសាងសហគមន៍រួម ប្រកបដោយចីរភាពនិងបរិយាបន្នដោយយកពលរដ្ឋជាស្នូល»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ