យោងតាមរបាយការណ៍របស់គណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអោយដឹងថា ក្រៅពីរន្ទះបាញ់ ខ្យល់កន្ត្រាក់ ក៏បណ្ដាលអោយប្រជាពលរដ្ឋ៣នាក់បានស្លាប់ និងរលំផ្ទះប្រជាពលរដ្ឋប្រមាណជាជិត៤ពាន់ខ្នងផងដែរ។

លោក ឃុន សុខា អ្នកនាំពាក្យគណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់អោយដឹងនៅថ្ងៃអាទិត្យនេះថា ខេត្តដែលរងគ្រោះខ្លាំងជាងគេ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ កំពង់ស្ពឺ កណ្ដាល និងខេត្តកំពង់ចាមជាដើម។

គួរអោយដឹងថា ក្នុងរយះពេល៥ខែដើមឆ្នាំ២០២០នេះ គ្រោះមហន្តរាយដោយរន្ទះបាញ់បានសម្លាប់ប្រជាពលរដ្ឋខ្មែរចំនួន១៥នាក់ និងរបួស១១នាក់។ បន្ថែមលើនេះ រន្ទះបាញ់បានសម្លាប់គោក្របីរបស់ប្រជាពលរដ្ឋចំនួន២១ក្បាលផងដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ