ខ្យល់កន្ត្រាក់លាយឡំ ភ្លៀងធ្លាក់ បណ្តាលឲ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋនៅឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ដួលផ្ទះចំនួន ០៤ ខ្នង និងរបើកដំបូលផ្ទះចំនួន ៥៩ខ្នង រន្ទះបាញ់មនុស្សរបួស ០១ នាក់ ដើមឈើដួលរលំសង្កត់មនុស្សរបួសស្រាល ០២នាក់ រន្ទះបាញ់ គោងាប់ចំនួន ០៤ក្បាល និងនៅល្ងាចវេលាម៉ោង ១៨:១៧ នាទី នៅស្រុកបាគង ឃុំត្រពាំងធំ ក៏មានខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងបណ្តាលឲ្យរបើកដំបូលផ្ទះចំនួន ១០ខ្នង រលំផ្ទះ ០១ខ្នង និងរបួសមនុស្ស ០១នាក់។ ហេតុការណ៏នេះ កើតឡើងកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ម្សិលម៉ិញ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ