បរទេស៖ ក្នុងអត្ថបទក្រោមចំណងជើង «They traveled to Thailand. They wound up cyber scam slaves in Myanmar» ចេញកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែកញ្ញាឆ្នាំ២០២៥»។អត្ថបទនេះត្រូវបានចេញដោយសារព័ត៌មាន  Reuters កាលពីពេលថ្មីៗកន្លងទៅ ។

ក្នុងអត្ថបទនោះដែរ បានដកស្រង់សម្តីជនរងគ្រោះ ដែលមកពីទ្វីបអាហ្វ្រិក អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កំពុងត្រូវបានគេជួញដូរក្រោមលេសក្លែងក្លាយ ដូចជាការសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែបែរត្រូវធ្លាក់ចូលទៅក្នុងមជ្ឈមណ្ឌលឆបោកនៅប្រទេសមីយ៉ាន់ម៉ាទៅវិញ។ជាពិសេស តំបន់ដូចជា KK Park ស្ថិតនៅព្រំដែនរវាងមីយ៉ាន់ម៉ានិងថៃ ដែលត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនចិន។ បរិវេណទាំងនេះបង្ខំឲ្យជនរងគ្រោះធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

គួរបញ្ជាក់ថា មានជនជាតិថៃមួយចំនួន ដូចជាបុគ្គលិកព្រលានយន្តហោះ/អន្តោប្រវេសន៍បានជាប់ពាក់ព័ន្ធក្នុងអំពើឆបោកនេះ តាមរយៈការជួយសម្រួលដល់ក្រុមជួញដូរដោយផ្ទាល់ ឬដោយការសម្រួលដល់ការធ្វើដំណើរ។ពេលនាំទៅនៅខាងក្នុងមជ្ឈមណ្ឌលឆបោក ពួកគេត្រូវបង្ខំឲ្យធ្វើការយូរ (ពី១៧ ទៅ ២០ ម៉ោងក្នុងមួយថ្ងៃ) ហើយប្រសិនបើធ្វើខុស ពួកគេត្រូវរងទណ្ឌកម្មយ៉ាងសាហាវ ដូចជាការរំលោភបំពានរាងកាយ ការឆក់អគ្គិសនី ការដាក់ឲ្យនៅតែឯងឬផ្តល់អាហារមិនគ្រប់គ្រាន់ ជាដើម។

ជនរងគ្រោះមួយចំនួនព្យាយាមរត់គេចខ្លួន ដូចជាឆ្លងទន្លេនិងពួនសម្ងំក្នុងព្រៃរង់ចាំការជួយសង្គ្រោះ។ បន្ទាប់ពីជួយសង្គ្រោះ ពួកគេជាច្រើននាក់បានស្នាក់នៅក្នុង «ជំរំ» ខណៈលក្ខខណ្ឌនៅទីនោះគឺលំបាកខ្លាំង៖ អនាម័យមិនល្អ អាហារមានកំណត់ និងមានភាពណែនណាន់តាន់តាប់ជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ