ផ្នែកអង់ដូស្កុបនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាបបានធ្វើការឆ្លុះ និងចាប់យកគ្រាប់រំដេញស្លាក់ក្នុងបំពង់អាហារកើតលើក្មេងប្រុសម្នាក់អាយុ ១២ឆ្នាំមកពីខេត្តបាត់ដំបង ដែលមានរោគសញ្ញា ស្តែងចេញមិនអាចបរិភោគអាហារចូលក្នុងរយះពេល ១ថ្ងៃមកហើយ បន្ទាប់ពីលេបគ្រាប់រំដេញ។នេះបើតាមគណីយហ្វេសបុកដែលមានឈ្មោះថា Dr. Beat Richner ។

ចំពោះក្មេងប្រុសម្នាក់អាយុ ១២ឆ្នាំមកពីខេត្តបាត់ដំបងនេះ បន្ទាប់ពីចេញជួយសង្គ្រោះបានជោគជ័យ គេអាចចេញ ពីមន្ទីរពេទ្យក្នុងរយពេល១ថ្ងៃបន្ទាប់ពីការចាប់យកចេញ ។

សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ផ្នែកអង់ដូស្កុបនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពិនិត្យ និងធ្វើការចាប់យក គ្រាប់ឃ្លី កាក់ ដែកគោល និងគ្រាប់ធញ្ញាជាតិ ដែលស្លាក់ក្នុងបំពង់អាហារ និងក្នុងក្រពះបានចំនួនច្រើនជាករណីដោយជោគជ័យ ។ ការព្យាបាលទាំងអស់ គឺមិនគិតថ្លៃសំរាប់មនុស្សទាំងអស់ដោយគ្មានការរើសអើង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ