កាលពីថ្មីៗនេះ មន្ត្រីឧទ្យានុរក្ស នៅក្រសួង បរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំស្នាក់ការល្បាតចំបក់បានធ្វើការឆ្មក់ចូលភោជនីយដ្ឋានមួយកន្លែង និងដកហូតបានសាច់សត្វខ្ទីងទម្ងន់៧២គីឡូក្រាម។  

នេះគឺជាករណីទី២ដែលសត្វខ្ទីងមួយក្បាលទៀតត្រូវបានប្រទះឃើញថាស្លាប់កាលពីខែមុនបន្ទាប់ពីការឃើញមួយទៀតនោះគឺនៅក្នុងខែមិថុនាដោយមន្ត្រីឧទ្យានុរក្សស្នាក់ការអូរសោមដែលពួកគាត់បានប្រទះឃើញសត្វខ្ទីងមួយក្បាលត្រូវបានជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់។  

សត្វខ្ទីងត្រូវបានគេសន្និដ្ឋានថាវានៅសេសសល់ចំនួន២១០០០ក្បាលប៉ុណ្ណោះដែលកំពុងរស់នៅក្នុងព្រៃ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ