នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេលមួយសប្តាហ៍កន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ២៧នាក់ និងរបួស ៧២នាក់។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥០លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ២៧នាក់ របួសធ្ងន់ ៤៨នាក់ និងរបួសស្រាល ២៤នាក់។ចំណែកមូលហេតុច្រើនជាងគេ គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន កត្តាយានយន្ត និងស្រវឹង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ