ប្រទេសថៃ៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃមេរោគកូវីដ-១៩ចំនួន១,៩៤០នាក់ទៀត ខណៈករណីស្លាប់ថ្មីមានចំនួន២១នាក់ ហើយនេះជាថ្ងៃទី២ហើយដែលថៃមានករណីស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានតាំងពីមេរោគកូវីដ-១៩ចាប់ផ្តើមរាតត្បាត។ ដូច្នេះ បូកទាំងករណីថ្មីៗនេះ នាំឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសថៃបន្តកើនឡើងដល់៦៨,៩៨៤នាក់និងស្លាប់សរុបចំនួន២៤៥នាក់។

រហូតមកដល់ពេលនេះប្រទេសថៃបានចាក់វ៉ាក់សាំងឲ្យប្រជាជនរបស់ខ្លួនបានចំនួន១,៥លាននាក់ ដែលភាគច្រើនជាបុគ្គលិកពេទ្យនិងជាជនងាយរងគ្រោះ ដោយប្រើប្រាស់នូវវ៉ាក់សាំងស៊ីណូវ៉ាករបស់ចិននិងវ៉ាក់សាំងAstraZeneca។ កម្មវិធីចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំនៅក្នុងប្រទេសថៃ នឹងចាប់ផ្តើមនៅខែមិថុនាខាងមុខដោយប្រើប្រាស់វ៉ាក់សាំងAstraZeneca ដែលផលិតក្នុងស្រុកថៃផ្ទាល់។

ការចុះឈ្មោះចាក់វ៉ាក់សាំងបានបើកជាសាធារណៈនៅចុងសប្តាហ៍នេះ ជាមួយនឹងគោលដៅនៃការចាក់វ៉ាក់សាំង៧០ភាគរយនៃមនុស្សពេញវ័យ នៅក្នុងប្រទេសដែលមានប្រជាជនសរុបជាង៦៦លាននាក់មួយនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ