Son Heung-min អាចទៅបំពេញកាតព្វកិច្ចយោធាជូនប្រទេសរបស់ខ្លួន ដើម្បីជួយប្រយុទ្ធប្រឆាំងCOVID-19
តារាបាល់ទាត់ខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur សញ្ជាតិកូរ៉េខាងត្បួង Son Heung-min អាចឆ្លៀតពេលទំនេរពីក្របខ័ណ្ឌ Premier League ត្រឡប់ទៅបំពេញភារៈកិច្ចជាយោធា ជូនជាតិមាតុភូមិរបស់គាត់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។ នេះបើយោងតាមការផ្សាយរបស់ Marca។
បច្ចុប្បន្នកូរ៉េខាងត្បួងកំពុងតែទទួលរងការរីករាលដាលយ៉ាងខ្លាំងពីជំងឺកូវីដ១៩ ដែលធ្វើអោយមនុស្សជាច្រើននាក់បានឆ្លង និងស្លាប់បាត់បង់ជីវិត។ ដោយសារតែកត្តានេះហើយ ទើបធ្វើអោយខ្សែរប្រយុទ្ធជួរមុខ Son Heung-min មានចិត្តចង់ទៅបំរើជូនជាតិមាតុភូមិ ក្នុងនាមជា កងកម្លាំងយោធារបស់កូរ៉េខាងត្បូង។
សូមបញ្ជាក់ថា Son បានជួយអោយកូរ៉េខាងត្បូងឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍អាស៊ីហ្គេមកាលពីឆ្នាំ២០១៨កន្លងទៅ ដូចនេះកាតព្វកិច្ចយោធារបស់ Son ត្រូវបានកាត់បន្ថយមកត្រឹមមួយខែ ស្របពេលដែលក្លិប Tottenham Hotspur បានបើកភ្លើងខៀវអោយរូបគេចាកចេញទៅបំរើជាតិមាតុភូមិក្នុងនាមជា យោធា៕
អត្ថបទទាក់ទង
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ