នៅរសៀលថ្ងៃទី​ ១៣​ ខែ​ មិថុនា​ ឆ្នាំ​២០២០ វេលាម៉ោង១៣និង៣០នាទី​ នៅចំណុចខាង ក្រោយរោងចក្រកូហ្វីតស្ថិត​ក្នុង​ភូមិ​តាគ្រក់​ឃុំ​ត្រែង​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ ​ស្ថិតក្នុងចំការតាង៉ែនដែលមានម្ចាស់ចំការឈ្មោះឈឿង​ ម៉ៅ​ ភេទប្រុស​ អាយុ​៥៦ឆ្នាំ​ មានករណី(ផ្ទុះម្សៅសានជា​សូដ្យូមក្លរ៉ាត​SodiumChloride)មួយកេីតឡេីងក្នុងពេលដែលឈ្មោះយាន​ យ៉ា​ ភេទស្រី​ អា​យុ​២៦ឆ្នាំ​ ស្នាក់នៅភូមិតាគ្រក់​ ឃុំត្រែង​ ស្រុករតនមណ្ឌល​ ជាកម្មករចំការតាង៉ែនបានយកដុំម្សៅ​សាន​ ជាសូដ្យូមក្លរ៉ាត(Sodium​Chloride​)​ដែ​ល​ប្រេី​ស​ម្រាប់លាយទឹកបាញ់បញ្ជាដេីមតាង៉ែនឱ្យចេញផ្លែ​ ដាក់ក្នុងធុងជ័រខៀវមកបុក​ហេី​យ​​​​​ក្នុងពេលកំពុងបុកក៏បណ្តាលឱ្យផ្ទុះឡេីង​និងស្លាប់​​​ភ្លាមៗ​នៅ​ហ្នឹងកន្លែង។

សូមជម្រាបជូនថាអ្នកដាំដេីមតាង៉ែន​ តែងប្រេី​ប្រាស់ថ្នាំបាញ់ដេីមដេីម្បី​បញ្ជាឱ្យចេញផ្លែ​ហេី​យ​​ថ្នាំដែល​បាញ់នេះត្រូវប្រេីប្រាស់ទឹកថ្នាំម្សៅសាន​សូដ្យូមក្លរ៉ាត​(Sodium​Chloride)ដែល​លាយជា​ល្បាយ​សម្រាប់បាញ់​ ក៏ប៉ុន្តែការប្រេីប្រាស់ដុំម្សៅសានសូដ្យូមក្លរ៉ាតSodiumChloride មក​បុកបែបនេះគឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់។

ក្នុងនាមស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្ត​បាត់ដំបងសូមធ្វេីការអំពាវនាវដល់បងប្អូនប្រជា​ពលរដ្ឋ​ សូមមេត្តាប្រុងប្រយ័ត្នចំពោះការ​ប្រេី​ប្រាស់វត្ថុទាំងនេះ​ ព្រោះវត្ថុនេះពិតជាបង្កគ្រោះ​ថ្នាក់ដល់អាយុជីវិតយ៉ាងពិតប្រាកដ​ ជាមួយនេះស្នេីឱ្យសមត្ថកិច្ចនគរបាលមូលដ្ឋានធ្វេីការផ្សព្វ​ផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានយល់ជ្រួតជ្រាបពី​ករណីមួយនេះ។ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់​ចែងធ្វេីបុណ្យតាមប្រពៃណីក្រោយ​ពេលធ្វេីការ​ពិនិត្យរួច​៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ