ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់១នាក់ ស្រាល៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ ។
យោងតាមការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៧ ឧសភា បានឲ្យដឹងថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន១១នាក់ នៅថ្ងៃទី៧ ឧសភា នេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ៧លើក៕ E B