ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ ៥នាក់ (ស្រី១នាក់) និងរងរបួសធ្ងន់៧នាក់ (ស្រី២៤) ស្រាល៦នាក់ (ស្រី១នាក់) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ ។
យោងតាមការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៦ ឧសភា បានឲ្យដឹងថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន១៨នាក់ នៅថ្ងៃទី៦ ឧសភានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១០លើក៕ E B