ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្លាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍៤៥ករណី ដែលបណ្ដាលឲ្យមនុស្សស្លាប់១៤នាក់។

បើតាមរបាយការណ៍ ដដែល បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលចូលឆ្នាំថ្មី ឆ្នាំ២០២០ នេះ បើធៀបទៅនឹងឆ្នាំ២០០១៩ មានការថយចុះ៦៥ករណី និងចំនួនអ្នកស្លាប់ថយចុះ៣១នាក់ ផងដែរ។ 

របាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ រៀបរាប់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង៤៥ករណីនៅទូទាំងប្រទេស អំឡុងពេលចូលឆ្នាំថ្មីនេះ គឺបង្កឡើងដោយសារ ការបើលើសល្បឿនកំណត់ ការមិនគោរពសិទ្ធគ្នា និងការមិនប្រកាន់ស្ដាំ ហើយគ្រោះថ្នាក់ចរាចរណ៍ទាំង៤ថ្ងៃនេះ មានអ្នករងរបួសជាង៩០នាក់ ក្នុងនោះ មានអ្នករបួសធ្ងន់៥៦នាក់ និងរបួសស្រាល៣៥នាក់៕EB

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ