យោងតាមរបាយការណ៍បានឱ្យដឹងថាក្រុម WEST HAM និង Everton នឹងក្លាយជាអ្នកនាំមុខគេសម្រាប់ប្រជែងយក អតីតខ្សែបម្រើរបស់ក្រុម Manchester United កីទ្បាករShinji Kagawa របស់ជប៉ុន មកកាន់ទឹកដីអង់គ្លេស នៅពេលខាងមុខ។

ខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះបានលេងអោយក្រុមBorussia Dortmund ក្រោមការដឹកនាំរបស់លោក Lucien Favre ។

Kagawa បានបង្ហាញខ្លួនត្រឹមតែបួនលើកប៉ុណ្ណោះអោយក្រុម Borussia Dortmundក្នុងរដូវកាលនេះ ហើយក្លិបកំពុងពិចារណាផងដែរពីជម្រើសរបស់គាត់ក្នុងទីផ្សារដោះដូរកីទ្បាករនៅខែមករា។

Kagawa បានផ្លាស់មកទឹកដី Old Trafford ពីក្រុម Dortmund កាលពីឆ្នាំ 2012 ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ។បើទោះបីជារដូវកាលដំបូងមានកម្រិតយ៉ាងណាក៏ដោយ  Kagawa បានជួយឱ្យ Man Utd ឈ្នះជើងឯកក្របខ័ណ្ឌ Premier League ដោយគ្រាប់បាល់បានចំនួន 6 គ្រាប់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ