នាយករដ្ឋមន្ដ្រីកម្ពុជាថាស្របពេលពលរដ្ឋបង្កេីនអនាម័យ ត្រូវគោរច្បាប់ចរាចរណ៍ព្រោះស្លាប់ច្រេីនជាងជំងឺកូវីដទៀត
ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ស្របពេលនឹងការបង្កេីនអនាម័យសុខភាពអាយុជីវិតប្រជាពលរដ្ឋត្រូវតែគោរពច្បាប់ចរាចរណ៍ព្រោះគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងរាល់ថ្ងៃស្លាប់ច្រើនជាងជម្ងឺឆ្លងកូវីវីដ-១៩ទៅទៀត។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលេីបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី ២ ខែឧសភាឆ្នាំ ២០២០ថាប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អជានិច្ច ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។
សម្ដេចតេជោរៀបរាប់ថា ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បេីយច្រេីនស្ទេីរអស់ហេីយក្តី ហេីយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយក៏សូមបងប្អូនប្រជាលរដ្ឋត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ដោយប្រេីម៉ាសទឹកអាល់កុល និងជឹលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរី ផ្សេងៗអោយបានជាប្រចាំ។
សម្ដេចតេជោ មានប្រសាសន៍ថា " ស្របពេលនឹងការបង្កេីនអនាម័យថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដាច់ខាត ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកេីតឡេីងរាល់ថ្ងៃគឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រេីនជាងជំងឺឆ្លងកូវីវីដ ១៩ ទៅទៀត"។
សម្ដេចតេជោ ជូនពរឲ្យប្រជាជន កម្ពុជា ជួបតែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងការធ្វេីដំណេីរនៅគ្រប់ទីកន្លែងទូទាំងប្រទេស ៕E B