សម្ដេចតេជោ៖ ភោជនីយដ្ឋាន បើណែនាំមិនអនុវត្ត អាចបិទជាបណ្តោះអាសន្ន រហូតរៀបចំមានអនាម័យហើយចាំបើកជាថ្មី
4 ឆ្នាំ មុន
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យអនាម័យ តាមភោជនីយដ្ឋាន បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្ត អាចបិទជាបណ្តោះអាសន្ន រហូតរៀបចំមានអនាម័យហើយ ចាំអនុញ្ញាតអោយបើកជាថ្មីវិញ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “សម្តេចបានអនុញ្ញាត អោយអាជ្ញាធរមូលដ្ឋាន ពិនិត្យអនាម័យ តាមភោជនីយដ្ឋានបើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្ត អាចបិទជាបណ្តោះអាសន្ន រហូតរៀបចំមានអនាម័យ ហើយចាំអនុញ្ញាតអោយបើកជាថ្មីវិញ”។ដោយEB