អឺរ៉ុប ៖ ក្រុមបាល់ទាត់ RB Leipzig បានយកឈ្នះក្រុម Atletico Madrid ដោយលទ្ធផល ២-១ ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប UEFA Champions League លើកដំបូងរបស់ពួកគេ ក្នុងរយៈពេលតែ ១១ ឆ្នាំបន្ទាប់ពីការបង្កើតក្លិបនេះឡើង។

យ៉ាងណាមិញ ២គ្រាប់របស់ RB Leipzig កីឡាករ Dani Olmo បានតែតគ្រាប់នាំមុខឲ្យក្រុមអាល្លឺម៉ង់នៅនាទី៥០ បន្ទាប់មក ក្រុម Atletico Madrid បានវាយបករកបាន១គ្រាប់វិញ ដោយកីឡាករបម្រុងសញ្ជាតិព័រទុយហ្កាល់  Joao Felix តាមស្មើ ១-១ វិញពីការស៊ុតបាល់ប៉េណាល់ទីនៅនាទី៧១។

គួរបញ្ជាក់ផងដែរថា Atletico ដែលព្យាយាមឡើងវគ្គ ៤ក្រុមជាលើកទី៣ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ បានធ្វេសប្រហែសនៅតំបន់ការពារដែលធ្វើឲ្យកីឡាករអាមេរិក Tyler Adams រកបានគ្រាប់ជ័យជម្នះនៅ២នាទី មុនពេលបញ្ចប់ការប្រកួត ៩០នាទី បានបញ្ជូនក្រុមដ៏រំភើបរបស់លោក Julian Nagelsmann ទៅជួបជាមួយក្រុម Paris St-Germain របស់បារាំងនាថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ