អាឡឺម៉ង់៖ ក្របខ័ណ្ឌ Bundesliga នឹងបន្តបើកទ្វារវិញនៅថ្ងៃសៅរ៍ទី ១៦ ខែឧសភា ហើយនេះគឺជាលីកអ៊ឺរ៉ុបដំបូងគេដែលចាប់ផ្តើមដំណើរការឡើងវិញបន្ទាប់ពីការរីករាលដាលនៃជម្ងឺកូវីដ១៩។
នៅថ្ងៃសៅរ៍ទី ១៦ ខែឧសភា មានការប្រកួតបើកឆាកដំបូងរបស់ក្របខ័ណ្ឌ Bundesliga ក្រោយពីផ្អាកការប្រកួតមួយរយះដោយសារការរីករាលដាលនៃជម្ងឺកូវីដ១៩ ហើយការប្រកួតដំបូងនោះគឺរវាងក្រុម Schalke និង Borussia Dortmund ។ចំនែកឯក្រុមម្ចាស់ជើងឯកBayernMunichដែលកំពុងមាន៤ពិន្ទុដាច់គេឈរនៅកំពូលតារាងនឹងធ្វើដំណើរទៅកាន់ Union Berlin នៅថ្ងៃអាទិត្យ។ដោយឡែក ក្រុមភាគច្រើននៅក្នុងក្របខ័ណ្ឌ Bundesliga មានការប្រកួតចំនួន ៩ ប្រកួតទៀតដោយត្រូវប្រកួតឡើងវិញនៅថ្ងៃទី ២៧-២៨ ខែមិថុនា។នេះបើយោងតាមប្រភពDailyMail
យ៉ាងណាមិញ លោក Christian Seifert នាយកប្រតិបត្តិនៃសហព័ន្ធបាល់ទាត់អាឡឺម៉ង់ (DFL) បានធ្វើសន្និសិទកាសែតកាលពីថ្ងៃព្រហស្បតិ៍ ដែលលោកបាននិយាយថាទោះបីជាមានការរឹតត្បិតផ្សេងទៀតក៏ដោយ "វាចាំបាច់ណាស់ក្នុងការចាប់ផ្តើមការប្រកួតឡើងវិញ" ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃពុធលោកស្រី Angela Merkel ប្រធានាធិបតេយ្យអាឡឺម៉ង់បានបន្ធូរបន្ថយការរឹតបន្តឹងមួចំនួនដែលអនុញ្ញាតឱ្យហាងនានាបើកដំណើរការឡើងវិញជាមួយនោះផងដែរលោកស្រីបានមើលឃើញថាមានអ្នកស្លាប់តិចជាង ៧.០០០ នាក់ដោយសារជម្ងឺកូវីដ១៩៕RT