អឺរ៉ុប ៖ កាលពីយប់មិញនេះមានការប្រកួតពានរង្វាន់ Europa League ដ៏ស្វិតស្វាន ទោះបីមិនមានអ្នកគ្រាំក៍ដោយ ក៏ការប្រកួតធ្វើដោយរលូន។បើក្រលេកមកក្លិបបិសាចក្រហម Manchester United ខ្សែបម្រើ Bruno Fernandes រកបានមួយគ្រាប់ដោយបាល់ប៉េណាទី។ ចំនែក ក្លិប Inter Milan វិញក៏បានប្រកួតឈ្នះក្លិប Bayer Leverkusen ដែរ ។

យ៉ាងណាមិញ ក្រុម Copenhagen បានធ្វើបានយ៉ាងល្អក្នុងវគ្គទី១ ដោយពួកគេបានបង្កើតឱកាសជាច្រើនទៅលើក្រុម Man Utd ប៉ុន្តែមិនមានសំណាងទាល់តែសោះ មុននឹង Man Utd ចាប់ផ្តើមវាយសម្រុកវិញ នៅក្នុងវគ្គទី២ ប៉ុន្តែត្រូវជួយសង្គ្រោះជាច្រើនលើកច្រើនសារដោយអ្នកចាំទី Karl–Johan Johnsson ប៉ុន្តែទោះបីជាយ៉ាងណាក្រុមបិសាចក្រហមបានទទួលបានបាល់១១ម៉េត្រដោយការបង្ករកំហុសរបស់ខ្សែការពារ Andreas Bjelland ទៅលើខ្សែប្រយុទ្ធ Anthony Martial នៅក្នុងម៉ោងបន្ថែម១៥នាទី វគ្គទី១។

ដោយឡែក ក្រុម Inter ធ្វើបានល្អណាស់ លេងមិនទាន់បានប៉ុន្មាននាទីផង កីឡាករ Barella នៅទី១៥ និង គ្រាប់ទី២ កើតឡើងដោយកីឡារសញ្ជាតិប៊ែលហ្សិក Lukaku នៅនាទី២១។ ដោយមិនបានប៉ុន្មាននាទីផង ក្រុម Bayer Leverkusen ក៏វាយបកតាមពីក្រោយ១គ្រាប់វិញ ដោយកីឡាករ Havertz នៅនាទី២៤ ហើយក្រុមទាំងពីរក៏រក្សាលទ្ធផល ២ទល់១ រហូតចប់ការប្រកួត។

គួរបញ្ជាក់ផងដែរថា ប្រកួតក្រោយ Man Utd អាចនឹងត្រូវប្រឈមមុខជាមួយនឹងក្រុម Sevilla រឺក៏ Wolverhamton  នឹង Inter Milan អាចត្រូវប្រឈមមុខជាមួយក្រុម Shakhtar Donetsk ឬក្រុម Basel ដោយក្រុមទាំង៤ នឹងត្រូវប្រឈមមុខដាក់គ្នានៅយប់ម៉ោង២ ទៀភ្លឺ ដើម្បីដណ្តើមយកកៅអីលេងនៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ទ្វីបអ៊ីរ៉ុបលំដាប់ទី២នេះ៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ