អឺរ៉ុប ៖ ក្រុមបាល់ទាត់ Paris St-Germain របស់បារាំងរកបាន ២គ្រាប់ចុងម៉ោងក្នុងជ័យជម្នះ ២-១ ទៅលើក្រុម Atalanta របស់អ៉ីតាលី ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League មុនគេជាលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំ។

ទន្ទឹមនេះដែរ ក្រុមមកពីអ៉ីតាលី Atalanta នៅតង់ទី១ធ្វើបានល្អជាង ដោយបានបើការនាំាំមុខ១គ្រាប់មុននៅនាទី ២៧ ដោយកីឡាករ Mario Pasalic។ ចំនែកឯ ក្រុមជើងឯកបារាំង PSG ត្រូវរង់ចាំដល់នាទី៩០+ ទើបកីឡាករ Marquinhos របស់ប្រេស៊ីលរកបានគ្រាប់តាមស្មើ១-១ និងកីឡាករ Kylian Mbappe ដែលបានប្តូរចូលនៅនាទី៦០ ជំនួស Pablo Sarabia នោះ បានបញ្ជូនបាល់ឲ្យអតីតខ្សែប្រយុទ្ធរបស់ក្រុម Stoke City គឺ Eric Maxim Choupo-Moting ស៊ុតគ្រាប់ជ័យជម្នះនៅនាទី៩០+៤ ។

គួរបញ្ជាក់ផងដែរថា ក្រុមជើងឯកបារាំង PSG នឹងត្រូវជួបក្រុមឈ្នះរវាង RB Leipzig របស់អាល្លឺម៉ង់ ឬ Atletico Madridរបស់អេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ