កោះរ៉ុង- សមត្ថកិច្ចឱ្យដឹងថា នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ មានទូកកន្ទុយវែងដឹកភ្ញៀវទេសចរណ៍មួយគ្រឿងទៀតបាន លិចនៅចំណុចឆ្នេរឡុងសិត ជិតផែបាកាស ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ករណីនេះម្ចាស់ទូករាយការណ៏ប្រាប់សមត្ថកិច្ចថា ដំបូងម្ចាស់ទូកបានចតបោះយុត្តថ្កានៅមាត់ឆ្នេរ ដេាយខ្យល់បក់ខ្លាំងពេក យុត្តថ្កា រសាត់ធ្វើអេាយទូកទៅប៉ះនឹងថ្មបណ្តាលអេាយបែកទូក ហើយទឹកលិចចូល បណ្តាលអេាយលិចតែម្តង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។

ម្ចាស់ទូកឈ្មោះ ហុង ពេជ្រ ភេទ ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ក្រុងកោះរ៉ុង បច្ចុប្បន្នម្ចាស់ទូកបានបូមទឹកចេញនឹងស្រង់យកទូកនោះមកវិញហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ