(ភ្នំពេញ)៖ នារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បើយោងតាមគណនីហ្វេសបុក កក្ដដា សោភ័ណ បានបង្ហោះសារថា លោកពិតជាបានកើតជំងឺកូវីដ១៩ពិតប្រាកដមែន ក្រោយពិនិត្រមើលសំណាក។ ហ្វេសបុក កក្ដដា សោភ័ណបានសរសេររៀបរាប់ថា «ញុំ កក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ... ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។ សូមទោសអ្នករាល់គ្នាផង... បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេខ្ញុំ...សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។

សូមបញ្ជាក់ថា ក្រោយពីដំណឹងនេះបានផ្ទុះឡើងក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាលសង្គមជាច្រើនដែលកំពុងតែមានការភ័យខ្លាចជាមួយជំងឺកូវីដ១៩ស្រាប់ទៅហើយនោះ កាន់តែមានការតត់ស្លុត ដោយឃើញពីសកម្មភាព កក្តដា សោភ័ណ្ឌ ធ្វើការដើរហើយទៅកាន់ទីសារធារណជាច្រើនកន្លែង។ ក្នុងនោះ គេឃើញមាន ការចូលរួមពិធីមង្គលការមួយកន្លែង កាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២១,ដើរចូលទិញឥវ៉ាននៅផ្សារទំនើបមួយកន្លែង,និងទីតាំងសារធារណមួយចំនួនទៀត៕ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ