គ្រូពេទ្យថា ថមមី មានក្រុមឈាម O+ មានអង់ទីគ័រ មានវ៉ាក់សាំង២ដង ទើបមិនឆ្លងកូវីដ១៩ ពីភរិយា សួស វីហ្សា!
4 ឆ្នាំ មុន
តារាចម្រៀង សួស វីហ្សា បានរកឃើញ វិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ ពាក់ព័ន្ធ នឹង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ យ៉ាងណាមិញ ស្វាមីរបស់នាងគឺ លោក ថមមី បែរជាអវិជ្ជមាន កូវីដ១៩ ពោលគឺមិនឆ្លងជំងឺនេះទៅវិញ។
លោក ថមមី បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា កត្តាដែលលោកមិនមានមេរោគនេះ គឺគ្រូពេទ្យ ប្រាប់ថាអាចមកពីកត្តាសុខភាពរបស់លោកល្អខ្លាំងដោយមានក្រុមឈាម O+ មានអង់ទីគ័រ មាន វ៉ាក់សាំង២ដងរួមផ្សំការហាត់ប្រាណ ផងដែរ។
សូមជម្រាបថា ថមមី បានចាក់វ៉ាក់សាំង Sinopharm បានគ្រប់ចំនួន២លើកហើយ ដោយលើកទីមួយ ធ្វើឡើង កាលពីថ្ងៃទី១៥ ខែកុម្ភៈ និងលើកទី២នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១៕