ភ្នំពេញ ៖ ប្រទេសកម្ពុជា សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការបញ្ជូនកុមារឱ្យចូលរៀន ប៉ុន្តែពេលនេះចាំបាច់ត្រូវកែលម្អជាបន្ទាន់ នូវសកម្មភាពគ្រប់បែបយ៉ាងដែលកើតឡើងនៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank)។

របាយការណ៍ថ្មីពីរ ដែលធនាគារពិភពលោកបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននិយាយដូច្នេះ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាមសាលាបឋមសិក្សា ហើយបានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុងការរៀនសូត្រចេះ និងរីកចម្រើនទៅមុខទៀត។

លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖ «តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការបង្កើនម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាសឱ្យកុមារទទួលបានការអប់រំកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មមួយដែលមានភាពប្រកួតប្រជែងជាងមុនផងដែរ»។

លោកស្រីបានបន្ថែមទៀតថា «ធនាគារពិភពលោកប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីកែលម្អការរៀនសូត្រ និងបង្កើតឱកាសសម្រាប់កុមារគ្រប់រូប ហើយតាមរយៈនេះ ត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការងារកាន់តែប្រសើរ ទៅពេលអនាគត»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ