ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សោកស្តាយដែលបាត់បង់លោកព្រឹទ្ធាចារ្យ ព្រីង សាឃន នាដកោសល្យវដ្តី
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញការ សោកស្តាយដែលបាត់បង់លោកព្រឹទ្ធាចារ្យ ព្រីង សាឃន នាដកោសល្យវដ្តី ដែលជាមរតកមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលលោក ព្រឹទ្ធាចារ្យបានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ។
គួរបញ្ជាក់ថា លោកព្រឹទ្ធាចារ្យសិល្ប ព្រីង សាឃន នៅថ្ងៃ ០៩ មករា ២០១៣ គាត់បានទទួលងារជា នាដកោសល្យវដ្តី យោងតាម ព្រះរាជក្រឹត្យ ស្ដីពីប្រព័ន្ធមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបនឹង ការលះបង់ និងការពុះពារឥតខ្លាចនឿយហត់ ក្នុងការធ្វើពលិកម្មជាច្រើនបម្រើឲ្យវិស័យសិល្បៈខ្មែរ និងដោយផ្អែកលើតម្លៃគុណសម្បត្តិ ដូចជា ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯក ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី ។ ជាមួយគ្នានេះដែរគាត់ទទួលបាន មេដាយមាសការងារ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ