ខេត្តសៀមរាប ៖ (ពត៌មានបឋម)យ៉ាង ហោច ណាស់ក៍មានមនុស្ស ចំនួន៧នាក់បានស្លាប់ នឹង៥នាក់ទៀតរងរបួស ធ្ងន់ធ្ងរ  ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដ៏រន្ធត់ ដោយរថយន្ត ប្រភេទតួរីសក្រឡាប់ ផ្ងារជើង បានកើតឡើង  នៅវេលា ម៉ោងជាង ០២ រំលងអធ្រាតឈានចូល ថ្ងៃ ទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះស្ថិតត្រង់ចំណុច ភូមិ ត្នោត ឃុំ ត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងទៀត ថាករណី គ្រោះថ្នាក់ចរាចរណ៍ នេះ គឺ សង្ស័យបណ្តាលមកពី តៃកុងងងុយដេក តែយ៉ាងណា កំពុងត្រួតពិនិត្យបន្ថែម  ។

សម្រាប់ ជនរងគ្រោះដែល ជិះក្នុងរថយន្តនេះ គឺមានចំនួន១២នាក់ ហើយរង របួសធ្ងន់ ៥ នាក់ និង អ្នកបាត់ជីវិត៧ នាក់ ដែលកំពុងកៀបជាប់ក្នុង រថយន្តនេះតែម្តង ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ