កីឡាករ Luka Modric ត្រូវបានផ្សាភ្ជាប់ក្នុងការផ្លាស់ទៅចូលរួមជាមួយក្លិប Inter Milan កាលពីប៉ុន្មានខែចុងក្រោយមកនេះ ប៉ុន្តែម្ចាស់អាវលេខ ១០របស់ក្រុម Real Madrid រូបនេះកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗនៅប្រទេសអុីតាលី។

ក្លិបសេះបង្កង់ Juventus មានការចាប់អារម្មណ៍ក្នុងការចុះហត្ថាលេខានាំយកម្ចាស់ពាន The Best FIFA Men's Player 2018 ដើម្បីធ្វើការពង្រឹងសមត្ថភាពនៅតំបន់កណ្ដាលនិងមកលេងជាមួយអតីតមិត្តរួមក្រុមរបស់ខ្លួន Cristiano Ronaldo នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Don Balon។

ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ ដែលត្រូវបានគេនិយាយថាមានសំណើរជាច្រើនពីសំណាក់ក្លិបមួយចំនួននៅក្របខណ្ឌអង់គ្លេស និងអាមេរិច ផងដែរនោះក៏ទំនងជាអាចចូលរួមជាមួយនឹងលោក Zinedine Zidane និងកីឡាករ Marcelo ដែលអាចផ្ទេរទៅកាន់ក្រុមជើងឯកលីគអុីតាលីផងដែរនោះ៕

ប្រភព: Goal.com

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ