Luka Modric បានឈ្នះពាន Ballon d'Or ២០១៨ ជាលើកដំបូងក្នុងអាជីព និងបានក្លាយជាកីឡាករដំបូងដែលបញ្ចប់កំណត់ត្រារបស់ Lionel Messi និង Cristiano Ronaldo ដែលបណ្ដាក់គ្នាឈ្នះពានបុគ្គលដ៏ធំមួយនេះរយ:ពេល ១០ឆ្នាំចុងក្រោយមកនេះ។

មុននឹងឈ្នះពានរង្វាន់មួយនេះ បុរសវ័យ៣៣ឆ្នាំមានគុណសម្បត្តិជាច្រើនដោយបានជួយឲ្យក្លិបអាជីព Real Madrid លើកពាន Champions League ៣លើកជាប់គ្នាកាលពីខែឧសភា ហើយបានជួយឲ្យប្រទេសរបស់ខ្លួនក្រូអាសុី ឡើងទៅដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup 2018 ផងដែរ យុគសម័យ Messi និង Ronaldo ក្នុងការឈ្នះពាន Ballon d’Or រយៈពេល ១០ឆ្នាំមកនេះ មានតែកីឡាករ Ricky Kaka តែប៉ុណ្ណោះដែលឈ្នះពានមួយនេះចុងក្រោយគេបង្អស់នៅក្នុងឆ្នាំ ២០០៧។

 

សម្រាប់កីឡាករ Luka Modric ទទួលសំឡេងគាំទ្រចំនួន ៧៥៣,បន្ទាប់មកកីឡាករ Cristiano Ronaldo របស់ក្លិប Juventus ឈរលេខរៀងទី២ មានសម្លេងគាំទ្រចំនួន  ៤៧៥,លេខរៀងទី៣ កីឡាកថ

រ Antoine Griezmann របស់ក្លិប AT Madrid ទទួលបានសម្លេងចំនួន ៤១៤,លេខរៀងទី៤ កីឡាករ Kylian Mbappe របស់ក្លិប PSG ទទួលបានសម្លេងចំនួន ៣៤៧,ស្របពេល Messi របស់ក្លិប FC Barcelona ខ្ទាតដល់លេខ៥ ក្រោយទទួលបានសម្លេងចំនួន ២៨០៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ