ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចេញសេចក្តីថ្កោលទោស ករណីឳពុកចុងធ្វើ ទារុណកម្មកាច់ដៃ កាច់ជើងកុមារអាយុ ០៧ខែ នៅក្រុងសំរោង ខេត្តឧត្តមមានជ័យ
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចេញសេចក្តីថ្កោលទោសដាច់អហ ង្ការដោ យមិនអាចទទួលយកបានឡើយចំពោះការប្រព្រឹត្តអំពើឃោឃៅ ព្រៃផ្សៃ អមនុស្សធម៌របស់បុគ្គលជាឳពុកចុងដែលបានធ្វើទារុណកម្មចាប់កាច់ដៃ កាច់ជើងកូនអាយុ០៧ខែ និងគំរាមបាញ់សម្លាប់ម្តាយដែលបានកើតឡើងតាំងពីឆ្នាំ២០១៩ នៅភូមិនស្រុក្រំ សង្កាត់កូនគ្រៀល ក្នុងសំរោង ខេត្តឧត្តរមានជ័យ ដែលករណីនេះសមត្ថកិច្ចបាន កំពុងចាត់វិធានការតាមនិតិវិធី។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក៏ដូចជា សាធារណជនទូទៅ បានស្តាប់ការរៀបរាប់របស់ស្រ្តីជាម្តាយ មានការរន្ធត់ តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមាររងគ្រោះដោយអំពើអមនុស្សធម៌នេះ និងយល់ឃើញថា អំពើដ៏សាហាវ ព្រៃផ្សៃនេះបានរំលោភបំពាន់យ៉ាងធ្ងន់លើសិទ្ធិទទួលបានការការពារ ការអភិវឌ្ឍន៍ និងសិទ្ធិរស់រានមានជីវិតរបស់កុមារ។
ពាក់ព័ន្ធករណីនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារអំពាវ នាវឱ្យគ្រប់ក្រ សួងស្ថាប័ន្ថ អង្គភាពនានា ជាពិសេស ស្ថាប័នតុលាការ មេត្តាយក ចិត្តទុកដាក់ចាត់វិធានការផ្លូវច្បាប់លើជនល្មើសដើម្បីកុំឱ្យមានអំពើរអាក្រកនេះកើតមានក្នុងសង្គមយើងបន្តទៀត។
សូមបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបុគ្គលម្នាក់បន្ទាប់ពីបង្ហោះ ផ្សព្វផ្សាយវីដេអូបង្ហាញពីអំពើឃោរឃៅ និងទារុណកម្មទៅលើកុមារ។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០, វីដេអូបង្ហោះតាមបណ្តាញ Facebook បង្ហាញពីអំពើឃោរឃៅ និងទារុណកម្មទៅលើកុមារអាយុ ៧ខែ និងមានចោទអំពីអំពើហឹង្សាក្នុងគ្រួសារ ថែមទាំងគំរា មទៅលើក្មេ ងរងគ្រោះ និងម្តាយ។ ហើយកាលពីថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានកោះហៅឈ្មោះ ធួន ផាណា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ពាក់ព័ន្ធ ករណីប្រើអំពើហឹង្សាកាច់ដៃកាច់ជើងកូនចុងរបស់ខ្លួន កាលពីថ្ងៃ២៨ ខែមេសា ឆ្នាំ២០១៩ ជាអនីតិជនដែលបែកធ្លាយតាម សង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០៕SP