អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំពេញអង្គ ដែលដឹកនាំដោយលោកអ៊ឹម ឈុន ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់លោកហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

សេចក្ដីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចអនុម័តជាឯកច្ឆនថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ និងព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ក្នុងសម័យប្រជុំវិសាមញ្ញនៃព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្របនឹងរដ្ឋធម្មនុញ្ញ។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីសុំទ្រង់ ឡាយព្រះហស្តប្រកាសឲ្យប្រើប្រាស់។ សេចក្តីព្រាងច្បាប់នេះ មានចំនួន៥ជំពូកនិង ១២មាត្រា។ ច្បាប់នេះដែរត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ និងត្រូវ បានព្រឹទ្ធសភាអនុម័ត កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងផ្តល់ជា មូល ដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណ ត់សិ ទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បី ឆ្លើយ តបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេ សជាតិ ស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ ចេញក្នុងពេល ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដា ក់ប្រទេសជាតិ ក្នុងភាពអាសន្ន អាចធ្វើ ឡើងនៅពេល ប្រជា ជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្ក ឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំង បរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពី ការឆ្លងរាលដាលនៃជំងឺ ភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំង គ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ