អ្នកចាំទីសញ្ជាតិអេស្ប៉ាញ David De Gea បដិសេធមិនព្រមចុះកិច្ចសន្យាថ្មីជាមួយManchester Unitedទ្បើយ ប្រហែលរូបគេចង់ចាកចេញពីក្លឹបManchester United នៅរដូវក្តៅខាងមុខ។David De Gea ត្រូវបានគេរាយការណ៏ថាក្លឹបយក្ស Juventus​ព្យាយាមទិញរូបគេនៅរដូវកាលទីផ្សារដោះដូរនៅខែមករាខាងមុខ។

អ្នកចាំសញ្ចាតិអង់គ្លេស​Jordan Pickford វ័យ ២៤ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថាជាការជំនួសដ៏ល្អឥតខ្ចោះ របស់ Manchester United បើរូបគេព្រមព្រៀងក្នុងតំលៃខ្លួនចំនួន 60 លានផោន។

លោក Jose Mourinho មានការពេញចិត្តJordan Pickfordមកកាន់ទឹកដី Old Traffordដែរ ហើយកេរ្តិ័ឈ្មោះគេកើតទ្បើងកាលពីការប្រកួតWorld Cup កន្លងមក ដែលជាប់ជម្រើសតំបូងរបស់ក្រុមជម្រើសជាតិអង់គ្លេស ហើយជួយការពារមិនអោយគ្រាប់បាល់ទំលុះសំណាញ់ទីបានយ៉ាងច្រើនផងដែរ។

Jordan Pickfordបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយនៅឯក្លិប Everton នៅរដូវក្តៅនេះ ហើយឱកាសក្នុងការមកចូលរួមជាមួយក្រុម Manchester United ហាក់មានតិចតួចប៉ុណ្ណោះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ