ក្បាលម៉ាសុីនរបស់ក្លឹប Manchester United  បានសម្លឹងឃើញលោក Mauricio Pochettino តែម្នាក់ដែលសក្ដិសមក្នុងការជំនួសតំណែងលោក Jose Mourinho នារដូវកាលក្រោយ ជាមួយទឹកប្រាក់ប្រមាណ ៤០ លានផោនសម្រាប់គ្រូបង្វឹកក្រុម Spurs រូបនេះ។

នៅក្នុងឃ្លាមួយនៃកិច្ចសន្យាមួយរវាងលោក Mourinho និងក្លិបបីសាចក្រហម បានបញ្ជាក់ថាបើសិនរូបគាត់មិនអាចជួយឱ្យបិសាចក្រហម លេងនៅក្នុងក្របខ័ណ្ឌ Champions League នោះក្លឹបនឹងមានសិទ្ធិដករូបលោកចេញពីដំណែង។

Man Utd និង Real Madrid កំពុងតែប្រជែងគ្នាក្នុងការដណ្ដើមយកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះមកដឹកនាំ ប៉ុន្ដែទោះជាយ៉ាងណាក្លិបមានមូលដ្ឋាននៅទីក្រុង Manchester មានភាពជឿជាក់ថានឹងអាចយកគ្រូបង្វឹករូបនេះមកដឹកនាំផងដែរ។ប្រធានក្លិប Tottenham Hot Spurs គឺលោក Daniel Levy ដែលធ្លាប់បានលក់កីឡាករ Michael Carrick និង Dimitar Berbatov ទៅឲ្យ Man Utd ហើយគាត់កំពុងតែធ្វើយ៉ាងណាដើម្បីរក្សាគ្រូបង្វឹកនៃក្លឹបរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា លោក Poch បានចុះបន្តកុងត្រាដឹកនាំក្រុមរយៈពេល 5 ឆ្នាំ ក្នុងតម្លៃខ្លួន 8 លានផោនក្នុងមួយ​​រដូវកាល នៅរដូវក្តៅមុន។ ក្រុម Spurs បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង 4 ( Top 4 ) បីរដូវកាលជាប់ៗគ្នាក្រោមការដឹកនាំរបស់លោកចាប់តាំងពីឆ្នាំ 2014 ក្រោយចាកចេញពីក្លឹប Southampton។ប៉ុន្តែគ្រូបង្វឹកជនជាតិអាហ្សង់ទីន វ័យ ៤៦ឆ្នាំ ​រូបនេះហាក់មិនសូវសប្បាយចិត្តជាមួយនឹងក្លឹបដែលជាមិនបានទិញកីឡាករចំណូលថ្មីសូម្បីតែមួយរូបនារដូវកាលថ្មីនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ