(មានវីដេអូ) Man United និង Chelsea រកបាន៣ពិន្ទុដូចគ្នានៅក្នុងការប្រកួត UCL កាលពីយប់មិញនេះ
អឺរ៉ុប ៖ ក្រុមខ្លាំងរបស់អង់គ្លេស Man United និង Chelsea បន្តរកបាន ៣ពិន្ទុរៀងៗខ្លួនបន្ថែមទៀត ក្នុងប្រកួតវគ្គសន្សំពិន្ទុលើកទី២ នៅពានរង្វាន់អឺរ៉ុប UCL កាលពីយប់មិញ។
ក្រុមរបស់លោក Ole Gunnar Solskjaer បានយកឈ្នះក្រុមភ្ញៀវមកពីអាឡឺម៉ង់មិនអោយតដៃរួចក្នុងជ័យជំនះ ៥-០ ពីការប្រកួតជើងទី២ ប្រចាំពូលH ។ សម្រាប់ការប្រកួតយប់មិញនេះកីឡាករ Man United បានបង្កើតកំណត់មួយចំនួន ដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Greenwood បានស៊ុតគ្រាប់បាល់ដំបូងនៅUCL ហើយខ្សែការពារដែលមានតម្លៃខ្លួន Maguire ក៍បានលេងនៅក្របខណ្ឌអឺរ៉ុបដំបូងដែល ជាពិសេសកីឡាករខ្សែប្រយុទ្ធវ័យក្មេង Rashford បានស៊ុត៣គ្រាប់តែម្នាក់ឯង និង១គ្រាប់ទៀតស៊ុតដោយកីឡាករ Martial ដោយបាល់ប៉េណាល់ទី។
ចំណែកឯការប្រកួតនៅក្នុងពូល E វិញ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Krasnodar ក្នុងលទ្ធផល ៤-០ នៅក្រៅដី។ សម្រាប់ការប្រកួតយប់នេះដែលក្រុមភ្ញៀវពិតជាធ្វើបានល្អណាស់ដោយស៊ុត៤រូបផ្សេងគ្នា សម្រាប់គ្រាប់ទី១ ស៊ុតដោយកីឡាករខ្សែបំរើ Hudson-Odoi និង៣គ្រាប់ទៀតស៊ុតដោយកីឡាករចំណូលថ្មី Werner, Ziyech, Pulisic។
គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហម ពិតជាធ្វើបានល្អណាស់ ដោយឆ្លងកាត់២ប្រកួតមាន៦ពិន្ទុ។ ដោយឡែក ក្រុមតោខៀវវិញ ក៏ធ្វើបានល្អដែរ ឆ្លងកាត់២ប្រកួត ឈ្នះ១ ស្មើ១មាន៤ពិន្ទុ។