អង់គ្លេស ៖ ១គ្រាប់បញ្ចូលទីនៅនាទី៩០+៣ របស់ខ្សែប្រយុទ្ធ Marcus Rashford ជួយក្លិបបិសាចក្រហម Manchester United ឡើងទៅឈនៅលេខ២ ក្នុងតារាង Premier League បណ្តោះអាសន្នវិញ ក្រោយឈ្នះ Wolves ១-០ នៅទឹកដី Old Trafford។

យ៉ាងណាមិញ នេះក៏ជាគ្រាប់បាល់ដំបូងរបស់កីឡាករអង់គ្លេស Rashford ផងដែរ ក្រោយខកខានរកបានគ្រាប់បញ្ចូលទី គិតចាប់តាំងពីខែកក្កដាមកនៅកីឡដ្ឋាន Old Trafford ដែលបានបញ្ជូនដោយមិត្តរួមក្រុម Bruno Fernandes។

គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហមពេលនេះមាន ២ពិន្ទុតាមពីក្រោយ Liverpool ដែលឈរកំពូលតារាងមានពិន្ទុប្រកៀកប្រកិតគ្នាលើកដំបូង ចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ