អង់គ្លេស៖ ក្រុមឈ្នះជើងឯក Premier League គឺហង្សក្រហម Liverpool នឹងត្រូវបើកការប្រកួតទល់ក្រុមឈ្នះជើងឯក FA Cup គឺកាំភ្លើងធំ Arsenal នៅទឹកដីកណ្ដាលនៃកីឡាដ្ឋាន Wembley Stadium វេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃសោរ៍ ទី ២៩ សីហា ដើម្បីដណ្តើមពាន FA Community Shield ។

ទន្ទឹមនេះ ក្រុមទាំងពីរសុទ្ធសឹងជាក្រុមធ្លាប់ឈ្នះពាន Commnunity Shield ១៥ សម័យកាលដូចគ្នា ហើយ Arsenal ឈ្នះលើកចុងក្រោយនៅឆ្នាំ ២០១៧ រីឯ Liverpool ឈ្នះនៅឆ្នាំ ២០០៦។

គួរបញ្ជាក់ផងដែរថា អ្វីដែលជាចំណុចគួរឲ្យចាប់អារម្មណ៍នៅការប្រកួតនោះ គឺសមាគមបាល់ទាត់អង់គ្លេសហៅកាត់ FA ទំនងជានឹងអនុញ្ញាតឲ្យមានមនុស្សចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋានវិញហើយ ប៉ុន្តែធ្វើឡើងនៅដំណាក់កាលទី ១ ដោយអនុញ្ញាតឲ្យមានអ្នកគាំទ្រប្រមាណ ១៥ ០០០ ទៅ ២០ ០០០ នាក់តែប៉ុណ្ណោះ ហើយត្រូវអនុវត្តគោលការណ៍រក្សាគម្លាតពីគ្នា និងមានការប្រើប្រាស់ម៉ាស់ជាចាំបាច់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ