ខ្សែបម្រើកណ្តាលរបស់ក្លិប Real Madrid កីទ្បាករ Luka Modric​ បានឈ្នះពាន Ballon d'Or​ ជំនួសតំណែងរបស់កំពូលកីទ្បាករ Barcelona និងJuventus ក្នុងឆ្នាំ​ 2018 នេះ។

ខ្សែបម្រើប្រយុទ្ធ Luka Modric បានផ្តួលកីឡាករ Lionel Messi និង Cristiano Ronaldo ក្នុងការប្រកួតប្រជែងពានរង្វាន់ Ballon d'Or ដោយដោយរួបគេជាអ្នកទទួលជ័យជំនះក្នុងដំណែងកីទ្បាករល្អបំផុតប្រចាំឆ្នាំ 2018 នេះ។បន្ទាប់ពីការគ្រប់គ្រងជ័យជំនះពានរង្វាន់Ballon d'Or​ របស់Lionel Messi និងCristiano Ronaldo អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ឥឡូវនេះBallon d'Or​ស្ថិតក្នុងដៃអ្នកថ្មីគឺLuka Modric​

 

ខ្សែបម្រើក្លឹប Real Madrid កីទ្បាករ​ Modric បានមើលឃើញការខិតខំប្រឹងប្រែងរបស់គាត់គួរអោយកត់សម្គាល់ជាមួយនឹងឆ្នាំដែលមិនអាចបំភ្លេចបានដែលគាត់បានឈានដល់ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត បាល់ទាត់ពិភពលោក ជាមួយជម្រើសជាតិក្រូអាតហើយបានឈ្នះពានរង្វាន់ល្អបំផុតរបស់ FIFA

ក្រោយពីសារព៍ត៏មាន Sportske Novosti បានសួរពីអវត្តមានចូលរួមរបស់Lionel Messi និង Cristiano Ronaldo  កីទ្បាករLuka Modric​ បានឆ្លើយខ្ញុំមិនអាចនិយាយមូលហេតុអ្នកទាំងពីរមិនបានចូលរួមនោះទេ វាគឺជាជំរើសរបស់ពួកគេ ។Luka Modric​ បន្ថែម ៖ ដោយក្រៅពីCristiano Ronaldo និងLionel Messi ជាអ្នកឈ្នះ មិនមែនជាគាត់ ហើយខ្ញុំគិតថាកីទ្បាករទាំងពីរ គិតពីផលប្រយោជន៏ពានរង្វាន់ផ្ទាល់ខ្លួនច្រើនជាង ។

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ