តាមខ្លឹមសារនៃទោសបញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្ដីពីការដាក់ប្រទេសក្នុងភាពអាសន្ន ត្រង់ ជំពូកទី៤ មាត្រា ៧ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បាន ចែងពីបទរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នថា ដោយមិនគិតដល់ បទល្មើសព្រហ្ម ទណ្ឌដទៃទៀតអំពើដោយចេតនារារាំង ឬបង្កឧបសគ្គដល់កិច្ចប្រតិបត្តិការ ឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យ ជាប្រាក់ ពី២លានរៀល ទៅ១០លានរៀល។ ចំពោះ អំពើរារាំង ដល់កិច្ចប្រតិបត្តិការ ពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ ឆ្នាំ កាលបើអំពើនេះនាំឲ្យមានចលាចលជាសាធារ ណៈឬ ប៉ះពាល់ដល់ សន្តិសុខជាតិ។

សេចក្តីព្រាងច្បាប់នេះក៏បានចែងអំពីបទមិនគោរពវិធាន ការពេលប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយ ចេតនាមិនគោរពវិធានការដាក់ ចេញដោយរាជរដ្ឋាភិបាលក្រោមបញ្ញត្តិនៃ មាត្រា៥ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ១០លានរៀល ។

ជាមួយគ្នានោះដែរខ្លឹមសារនៃព្រាងច្បាប់ក៏បានចែងពីការ ទទួលខុសត្រូវផ្នែកព្រហ្ម ទណ្ឌរ បស់នីតិបុគ្គលថា នីតិ បុគ្គ លអាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូ វព្រហ្មទណ្ឌដូច មានចែង ក្នុមាត្រា៤២(ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទ ល្មើសដែលមានចែងក្នុងនៃច្បាប់នេះ។ នីតិបុគ្គលត្រូវផ្តន្ទាទោសពិ ន័យជាប្រាក់ពី ១រយលានរៀលទៅ១ពាន់លានរៀល១ពាន់លានរៀល ព្រមទាំងទោសបន្ថែម មួយឬច្រើន ដូច មានចែងក្នុងមាត្រា១៦៨ នៃក្រមព្រហ្មទណ្ឌ។ នីតីបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែង ក្នុង មាត្រា៤២ នៃក្រមព្រហ្មទណ្ឌ ចំបោះបទល្មើសដែលមានចែងក្នុងមាត្រា៨ខែច្បាប់នេះ។ នីតិ បុគ្គលត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី៥០លានរៀលទៅ៥០០លានរៀល ព្រម ទាំងទោស បន្ថែមមួយឬច្រើនដូចមានចែងក្នុងមាត្រា១៦៨ នៃក្រមព្រហ្មទណ្ឌ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ