ពានរង្វាន់មួយដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងទៀតហើយសម្រាប់ កីឡាការ PSG និងជាជម្រើសជាតិបារាំង គឺ Kylian Mbappe ត្រូវបានឈ្នះពានរង្វាន់ កីឡាករឆ្នើមប្រចាំឆ្នាំរបស់ប្រទេសបារាំងនាឆ្នាំ ២០១៨ នេះ។ខ្សែប្រយុទ្ធ PSG រូបនេះបានក្លាយជាអ្នកឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំទី ៦១ នៃពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់បារាំងដែលត្រូវបានផ្តល់ឱ្យដោយគណៈវិនិច្ឆ័យអតីតអ្នកឈ្នះពានរង្វាន់នេះ និងអ្នកកាសែតប្រចាំសប្តាហ៍។គាត់បានទទួលជ័យជម្នះលើកីឡាករ N'Golo Kanté ដែលបានឈ្នះនៅឆ្នាំ ២០១៧ និង Antoine Griezmann ដែលជាអ្នកឈ្នះនៅឆ្នាំ ២០១៦។
ជ័យលាភីពានរង្វាន់បាល់ទាត់ពិភពលោកវ័យ ២០ ឆ្នាំក៏បានឈ្នះពានរង្វាន់ Kopa ដែលរៀបចំឡើងដោយ France Football និងជាប់ចំណាត់ថ្នាក់លេខបួននៅក្នុងការបោះឆ្នោត Ballon d'Or ផងដែរ។គួរបញ្ជាក់ផងដែរថាពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ប្រទេសបារាំង គឺជាពានរង្វាន់បាល់ទាត់ដែល French Magazine France Football ចាប់តាំងពីឆ្នាំ ១៩៥៩ មកម្ល៉េះដែលដើមឡើយមានតែកីឡាករបារាំងដែលកំពុងលេងនៅក្នុងប្រទេសបារាំងប៉ុណ្ណោះមានសិទ្ធិទទួលវា ប៉ុន្តែចាប់តាំងពីឆ្នាំ ១៩៩៦ មកកីឡាករបារាំងដែលកំពុងលេងនៅក្រៅប្រទេសក៏អាចប្រកួតប្រជែងដើម្បីឈ្នះពាននេះបានដែរ។ចាប់តាំងពីឆ្នាំ ២០០១ មកអ្នកដែលបានឈ្នះរង្វាន់មានសិទ្ធិក្នុងការបោះឆ្នោតជ្រើសរើស នៅប្រចាំឆ្នាំបាន។
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់