ការប្រកួតវគ្គជម្រុះក្របខណ្ឌ Champions League ក្រុមLiverpoolបានចាញ់ PSG ក្នុងលទ្ធផល ២ ទល់នឹង ១ ដែលក្រុមPSGរកគ្រាប់បាល់បានដោយកីទ្បាករJuan Bernat នាទី១៣ និងកីទ្បាករ Neymarនៅនាទី៣៧ ចំណែក Liverpoolរកគ្រាប់បាល់បានដោយកីទ្បាករ James Milner បានទាត់បាល់ប៉េណាល់ទី​នាទីទី ៤៥។

Klopp បានរិះគន់ Neymar ខ្លាំងៗ ដែលតែងតែព្យាយាមចង់បានបាល់ Free-Kicks: "វាជាការឆ្លាតរបស់ PSG, Neymar ធ្វើពុតជាដួលសន្លប់ ហាក់ដូចរបួសធ្ងន់ធ្ងរណាស់។ អ្នកធ្វើដូចជាស្លាប់លើទីលានអ៊ីចឹង ប៉ុន្តែក្រោយមកក្រោកទ្បើងដើរធម្មតាវិញ។ បើអ្នកធ្វើបែបនេះ មិនមែនជាលេងបាល់ទាត់ទេ Neymar ។ Klopp បាននិយាយបន្តថា: "ក្រុម PSGមិនសមទទួលបានបាល់ពិន័យទ្បើយ"។ យើងមិនអាចនៅស្ងៀមបានទេ.....ការសម្រេចិត្តរបស់អាជ្ញាកណ្តាលមិនត្រូវទេ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ