លោក Jose Mourinho បានប្រាប់ទៅដល់កីឡាកររបស់ខ្លួនទាំងអស់ថាឲ្យទៅដេកផ្ទះទៅ ប្រសិនបើពួកគេមិនអាចទ្រាំនិងសម្ពាធនៅកីឡដ្ឋាន Old Traford បាននោះ។

ក្រុមរហស្សនាមបីសាចក្រហម ទទួលបានជ័យជម្នះបានតែ ៣លើកប៉ុណ្ណោះក្នុងចំណោម ៩ប្រកួតចុងក្រោយរបស់ខ្លួន។ លទ្ធផលបែបនេះធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ ហើយក៏បានស្ដីបន្ទោសពីទម្រង់លេងរបស់ក្រុមទាំងមូលផងដែរ។

គ្រូបង្វឹកសញ្ជាតិប៉ទុយហ្គាល់រូបនេះបាននិយាយបែបនេះថា៖«​ ប្រសិនបើអ្នកមានអារម្មណ៍ថាមានសម្ពាធ អ្នកនៅផ្ទះទៅ។​ ហើយខ្ញុំនិយាយថាផ្ទះនេះមិនសំដៅលើកីឡដ្ឋាននោះទេ គឺសំដៅលើផ្ទះមើលទូរទស្សន៍។​ ប្រសិនបើអ្នកនិយាយថាមានសម្ពាធក្នុងការលេងនៅផ្ទះដែលមានអ្នកគាំទ្រមកគាំទ្រនោះ? ខ្ញុំមិនដែលគិតថាមានសម្ពាធក្នុងការលេងនៅក្នុងផ្ទះឡើយ​»។

សូមរំលឹកថា​ ក្លិប Manchester United ស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្រោយប្រកួតបាន ៤លើកឈ្នះបាន ២លើក ស្មើនិងចាញ់ ១លើកដូចគ្នា មាន ៧ពិន្ ខណៈក្លិប Young Boys ស្ថិតនៅបាតតារាង ក្រោយមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ ដោយបានត្រឹមស្មើ ១លើក និងចាញ់ ៣លើក មានតែ ១ពិន្ទុតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ