នៅថ្ងៃ ១៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបសំណេះសំណាល និងសួរសុខទុក្ខលោក វ័រ សារុន សិល្បករជំនាន់ដើម (ម្ចាស់បទ៖ ម៉ាក់ស៊ីនារី ថ្មី) និងជាឪពុករបស់លោក Jimmy Kiss ។

លោកបានសម្តែងនូវសេចក្តីសប្បាយរីករាយជាអនេកដែលបានជួបសំណេះសំណាលជាមួយសិល្បករជំនាន់ដើមដែលនៅរស់ពីរបបប្រល័យពូជសាសន៍ប៉ុលពត ឬ ហៅថា “របបខ្មែរក្រហម” និងបានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនុកច្រៀង និងសំឡេងដ៏ក្រអួនក្រអៅរបស់លោក វ័រ សារុន ដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ជាតិដ៏មានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់កូនចៅ ជំនាន់ក្រោយ។ ជាមួយគ្នានោះផងដែរ លោកបានប្រគល់ថវិកាមួយចំនួនជូន លោក វ័រ សារុន សម្រាប់ ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រួលដោះស្រាយដល់ការលំបាកបានមួយចំណែកផងដែរ។

សូមជម្រាបជូនថា៖ សិល្បករជើងចាស់ លោក វ័រ សារុន បច្ចុប្បន្នមានវ័យ៧៣ឆ្នាំហើយ លោកបានរៀប ការមានកូនស្រីពីរនាក់ និងកូនប្រុសពៅម្នាក់មានឈ្មោះ សារុន កល្យាន ឬ Jimmy Kiss។ លោកបាន ចៀងបទចម្រៀងជាច្រើនដែលនៅក្នុងនោះរួមមាន៖បទ“ម៉ាក់ស៊ីនារីថ្មី”នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ